សាលារាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយទៀតនៅតំបន់ឬស្សីកែវ

ភ្នំពេញ៖   សាលារាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀតដើម្បីតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកកាន់តំបន់ឬស្សីកែវក្នុងគោលដៅសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋចេញចូលទៅក្នុងក្រុងឲ្យកាន់តែប្រសើរ។


ក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញសាលារាជធានីភ្នំពេញស្តីពីការស្ថាបនាផ្លូវថ្មីពីលើផ្លូវដែកចាស់ពីផ្លូវជាតិ៥ដល់ផ្លូវអ៊ែ៦ក្នុងតំបន់បឹងកក់នាព្រឹកថ្ងៃទី៧ខែតុលានេះលោកប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញបានអៈអាងថា៖”គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបនេះអាចនឹងត្រូវធ្វើឡើងនៅពេលឆាប់ៗនេះដោយត្រៀមកញ្ចប់ថវិការួចរាល់អស់ហើយ”។

លោកអភិបាលបញ្ជាក់ថា៖”ក្រុមមន្រ្តីជំនាញនឹងចុះសិក្សាពីទីតំាងដែលស្ថាបនាស្ពាននិងការតភា្ជប់ជាមួយនឹងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុនអូស៊ីអាស៊ីដើម្បីបង្កើតប្រពន្ធ័ចរាចរណ៍ឲ្យមានភាពស៊ីសង្វាក់គ្នាររវាងត្រើយខាងលិចនិងត្រើយខាងកើត”។
លោកបញ្ជាក់ថា៖”សម្រាប់ត្រើយខាងលិចនៃគម្រោងតភ្ជាប់ស្ពានថ្មីនេះនឹងត្រូវភ្ជាប់មកលើផ្លូវរថភ្លើងចាស់ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវឆ្លងកាត់ផ្លូវជាតិលេខ៥ហើយឆ្ពោះទៅផ្លូវលេខ៧០ទំនប់ទួលគោក។

លោកបញ្ជាក់ថា៖”ដើម្បីពន្លឿនការស្ថាបនាស្ពានថ្មីនេះបានអាជ្ញាធរបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីដកផ្លូវរថភ្លើងចាស់ចេញនៅប៉ុន្មានថ្ងៃខាងមុខនេះចាប់ពីផ្លូវជាតិលេខ៥ដល់ផ្លូវអែ៦តំបន់បឹងកក់ហើយចាប់ផ្តើមស្ថាបនាផ្លូវបេតុងថ្មីទំហំទទឹង៣០ម៉ែត្ររួមជាមួយនឹងការដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍នេះ។

លោកអៈអាងថានៅពេលដែលគម្រោងទំាង២នេះបានស្ថាបនារួចរាល់នោះវាបានជួយរំដោះបញ្ហាចរាចរណ៍ដ៏មមាញឹកនៅច្រកចូលក្នុងរាជធានីភ្នំពេញបានមួយចំណែកពីផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ៦ទៅដល់ស្ពានជ្រោយចង្វារពិសេសប្រជាពលរដ្ឋនៅតំបន់ឬស្សីកែវនេះដែលត្រូវឆ្លងកាត់តំបន់ជ្រោយចង្វារពុំចាំបាច់ទៅឆ្លងស្ពានជ្រោយចង្វារទៀតឡើយ។

លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថាការស្ថាបនាផ្លូវបេតុងថ្មីនេះមានប្រជាពលរដ្ឋរងផលប៉ៈពាល់ជាង១ពាន់គ្រួសារក្នុងនោះមានប្រជាពលរដ្ឋដែលប៉ៈពាល់ផ្ទះទំាងស្រុងជាង៤០០គ្រួសារ។លោកថាគម្រោងស្ថាបនាផ្លូវថ្មីពីលើផ្លូវរថភ្លើងចាប់ពីផ្លូវជាតិលេខ៥ដល់ផ្លូវអ៊ែ៦នេះមានប្រវែងជាង៦គីឡូម៉ែត្រទទឹង៣០ម៉ែត្រក្នុងនោះកណ្តាលផ្លូវនឹងស្ថាបនាជាសួនច្បារដើម្បីពុះចែកផ្លូវជា២ខ្សែគឺផ្លូវទៅនិងមកចំណែសងខាងផ្លូវនឹងរក្សាទុកចំណីផ្លូវមួយចំណែកសម្រាប់ធ្វើផ្លូវថ្មើជើងដាំដើមឈើនិងដាក់ប្រពន្ធ័លូនៅពីក្រោម។

ប្រសិនបើអាជ្ញាធរស្ថាបនាស្ពាននេះតាមផែនការមែននោះនឹងធ្វើឲ្យរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេសាបចំនួន​៤​កន្លែងគឺមានស្ពានភ្លោះជ្រោយចង្វារស្ពានព្រែកភ្នៅនិងស្ពានត្រង់គីឡូម៉ែត្រលេខ៦ស្ថិតក្នុងខណ្ឌឬស្សីកែវនេះ៕


0 comments:

Post a Comment