យល់ដឹងអំពីការអភិវឌ្ឍន៍វិស័យអគ្គិសនីកម្ពុជា ភាគទី ១៖
បច្ចុប្បន្នវិស័យអគ្គិសនីនៅកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិនានាទទួលស្គាល់ថាមានការរីកចំរើនច្រើនហើយ ។ ថ្ងៃនេះអាជ្ញាធរអគ្គិសនីកម្ពុជាចង់ជំរាបជូនប្រិយមិត្ត FB ទាំងអស់គ្នាថា ដើម្បីឲ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ត្រឹមត្រូវ ត្រឹមកម្រិតដូចសព្វថ្ងៃនេះ យើងត្រូវអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងដាក់ទុនវិនិយោគដូចខាងក្រោម៖
-ទី១ បានអភិវឌ្ឍប្រភពអគ្គិសនីចំនូន ១៩០០ មេហ្កាវ៉ាត់រួចហើយ ដែលត្រូវគ្នានឹងការវិនិយោគសរុបចំនួន ៣ ៤៣០ លានដុល្លាអាមេរិក ...ដែលភាគច្រើនគឺការវិនិយោគរបស់ឯកជន ។ សព្វថ្ងៃយើងកំពុងជំរុញការវិនិយោគបន្ថែមទៀត ដើម្បីបំពេញតម្រូវការដែលកើនតាមឆ្នាំបន្តទៀត
-ទី២ បានអភិវឌ្ឍខ្សែបញ្ជូនធំៗភ្ជាប់ប្រភពអគ្គិសនីជាមួយខេត្តនីមួយៗនិងបានអភិវឌ្ឍអនុស្ថានីយ នៅខេត្តមួយចំនួនរួចហើយ(យើងហៅថាការអភិវឌ្ឍន៍ បណ្តាញជាតិ) ដែលបច្ចុប្បន្ននេះយើងបានវិនិយោគសាងសង់បណ្តាញជាតិ សរុបអស់ចំនួនប្រហែល ៨០០ លានដុល្លាអាមេរិករួចហើយ ក្នុងនោះមួយផ្នែកវិនិយោគដោយ EDC និងមួយផ្នែកវិនិយោគដោយឯកជន
-ទី៣ បានអភិវឌ្ឍខ្សែបញ្ជូនរងបញ្ជូនប្រភពអគ្គិសនីពីអនុស្ថានីយ ទៅស្រុក ឃុំមួយៗ បានតម្លើងត្រង់ស្វូទម្លាក់តង់ស្យុងតាមភូមិមួយៗដើម្បីឲ្យភ្លើងនោះអាចប្រើបាន និងបានសាងសង់ខ្សែបណ្តាញចែកចាយរាយតាមផ្លូវដើម្បីឲ្យផ្ទះនីមួយៗអាចតយកអគ្គិសនីមក ប្រើបាន ដែលបច្ចុប្បន្នទាំងនៅទីក្រុងនិងទាំងនៅជនបទយើងវិនិយោគសរុបអស់ប្រហែល ៩០០ លានដុល្លាអាមេរិករួចហើយ ក្នុងនោះ EDC វិនិយោគអស់ប្រហែល ៤០០លានដុល្លាអាមេរិក ឯឯកជនវិនិយោគអស់ប្រហែល ៥០០លានដុល្លាអាមេរិក និង
-ទី៤ ផ្ទះនីមួយៗត្រូវភ្ជាប់ចរន្តដាក់នាឡិកាវាស់វែង និងដាក់ឧបករណ៍ការពារ និងតខ្សែពីបង្គោលទៅផ្ទ្ះខ្លួនទៀតទើបអាចប្រើបាន ដែលក្នុងនោះផ្ទះនីមួយៗបានចេញថ្លៃភ្ជាប់ចរន្ត រួចអ្នកផ្គត់ផ្គង់ក៏បានជួយវិនិយោគបន្ថែមដែរ ដែលសរុបទាំងអស់ប្រហែល ១៧០ លានដុល្លាអាមេរិក ។

ដូច្នេះការអភិវឌ្ឍន៍ឲ្យបានពេញលេញ ត្រូវការពេលវេលា និងត្រូវការថវិកាច្រើនសន្ធឹកសន្ធាប់ណាស់ ដែលវិស័យអគ្គិសនីត្រូវខិតខំបន្តទៀត ។ ជាលទ្ធផល បច្ចុប្បន្ន យើងមានគេហដ្ឋានប្រជាពលរដ្ឋដែលមានអគ្គិសនីប្រើប្រាស់ពីបណ្តាញអគ្គិសនីបានកើនឡើងដល់ ៥៥% នៃចំនួនខ្នងផ្ទះទូទាំងប្រទេសរួចហើយ ។ រួចមានភូមិចំនួន ៦៦,៥៦% នៃភូមិទូទាំងប្រទេស មានខ្សែបណ្តាញអគ្គិសនីចូលទៅដល់ភូមិរួចហើយ ។ សូមជំរាបប្រិយមិត្តថារហូតដល់ពេលនេះ ប្រទេសថៃនិងប្រទេសវៀតណាមពិតមែនតែមានអត្រាប្រើប្រាស់អគ្គិសនីបានជាង ៩០% ហើយ ប៉ុន្តែក៏ពុំគ្រប់ផ្ទះ ១០០% មានការផ្គត់ផ្គង់នៅឡើយ ។ ដូច្នេះការអភិវឌ្ឍន៍ត្រូវការពេលវេលា និងថវិកាច្រើនសន្ធឹកសន្ធាប់ ដែលវិស័យអគ្គិសនីត្រូវខិតខំបន្តទៀត ។
0 comments:
Post a Comment