វារីអគ្គិសនីកំចាយខេត្តកំពត ក្នុងឪកាសចូលឆ្នាំប្រពៃណីជាតិ ព.ស ២៥៥៦០

វារីអគ្គិសនីកំចាយខេត្តកំពត៖ លើសពីការពង្រឹងបន្ថែម ការផ្គត់ផ្គង់អគ្គិសនីឲ្យមានស្ថិរភាព គុណភាព និងនិរន្តរភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ប្រពៃណីជាតិ អគ្គិសនីកម្ពុជាបានចូលរួមចំនែកយ៉ាងសកម្មក្នុងការជួយទាក់ទាញទេសចរណ៍មកលេងរមណីយដ្ឋានជ្រោះទឹកឈូរ ដោយការដាក់អោយដំណើការបញ្ចេញទឹកពីអាងស្តុកទឹកនៃវារីអគ្គិសនីកំចាយ ទោះបីជាពេលនេះតម្រូវការប្រើប្រាស់អគ្គិសនីមានកម្រិតទាប ពុំចាំបាច់ដំណើការវារីអគ្គិសនីក៏ដោយ។ ប្រជាពលរដ្ឋរាប់ពាន់នាក់បានមកលេងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចូលឆ្នាំដំបូង ដោយមានទឹកហូរថ្លាត្រជាក់ឈ្វង់ ហូរកាត់លើដុំថ្មរាប់ម៉ឺនសែន ក្នុងព្រៃព្រឹក្សាបង្កើតជាទស្សនីយភាពគួរឲ្យគយគន់នៃអេកូទេសចរណ៍ ដែលបានពីវារីអគ្គិសនីនេះ។ បើសិនពុំមានទំនប់អាងវារីអគ្គិសនីនេះ គឺខែចេត្រចូលឆ្នាំនេះពុំមានទឹកហូរឡើយ។ 




វារីអគ្គិសនីបានផ្ដល់នូវជាច្រើនក្រៅពីការផ្គត់ផ្គង់ថាមពលស្អាតកកើតឡើងវិញ (Renewable energy) ជាមួយតម្លៃសមរម្យ នោះគឺកាត់បន្ថយគ្រោះទឹកជំនន់ ដូចយ៉ាងវារីអគ្គិសនីកំចាយនេះ មានស្តុកទឹករហូតដល់ជាង 700 លានម៉ែត្រគីប បើសិនជាពន្លាតជាផ្ទៃក្រឡា គិតកម្ពស់ទឹក 1m គឺលិច 7 ម៉ឺនហិចតា គឺតំបន់មាត់សមុទ្រពីបូកគោ ដល់កែបលិចទាំងអស់។ ផ្ដល់ទឹកស្អាតប្រើប្រាស់គ្រប់ពេលដល់ក្រុងកំពត ដែលពីមុនខ្វះនៅរដូវប្រាំង និង អាចពង្រីកបន្ថែមនូវតំបន់អេកូទេសចរណ៍ ដោយសារព្រៃភ្នំ ជ្រលង ដងជ្រោះ ស្ទឹង នៅតំបន់នោះ។ អគ្គិសនីកម្ពុជានឹងផ្ដល់ទឹកពីអាងស្តុក គ្រប់ពិធីបុណ្យជាតិ ថ្ងៃសម្រាក ចុងសប្តាហ៏ សម្រាប់បងប្អូនមកកំសាន្តសប្បាយនៅរមណីយដ្ឋានទឹកឈូនេះ

ប្រភព: EDC

0 comments:

Post a Comment